ដានីយ៉ែល 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 យើងបានឮអំពីអ្នកថា វិញ្ញាណរបស់បណ្ដាព្រះនៅក្នុងអ្នក ហើយភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដ៏វិសេសឃើញមាននៅក្នុងអ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 យើងបានឮគេនិយាយពីលោកថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន ហើយថា មានពន្លឺ យោបល់ និងប្រាជ្ញាដ៏វិសេសនៅក្នុងខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ នឹងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក សូមមើលជំពូកអាល់គីតាប14 យើងបានឮគេនិយាយថា អ្នកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ សូមមើលជំពូក |