ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 4:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដែល​ស្លឹក​របស់វា​ស្អាត ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា​មាន​អាហារ​សម្រាប់​គ្រប់គ្នា ដែល​សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា ហើយ​បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

សូមមើលជំពូក

អាល់គីតាប

ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក



ដានី‌យ៉ែល 4:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។


យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សា‌បក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ តាម​មែក​តាត្រៅ​នោះ។


បក្សា‌បក្សី​នាំ​គ្នា​មក​ធ្វើ​សំបុក នៅ​តាម​មែក​របស់​វា រីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោម ម្លប់​របស់​វា​ដែរ។


ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។


ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។


ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។


ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។


ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។