ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។
ដានីយ៉ែល 4:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។ ព្រះគម្ពីរខ្មែរសាកល ស្លឹករបស់វាស្អាតណាស់ ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវា មានអាហារសម្រាប់គ្រប់គ្នា។ សត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា បក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វា ហើយគ្រប់ទាំងសាច់ត្រូវបានចិញ្ចឹមពីវា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្លឹកឈើនោះល្អស្រស់ ហើយមានផ្លែយ៉ាងច្រើនបរិបូរ សម្រាប់ជាអាហារដល់មនុស្សទាំងអស់។ សត្វទាំងឡាយនៅទីវាល បានមកជ្រកកោនក្រោមម្លប់របស់វា សត្វហើរលើអាកាសទំនៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ បានអាហារចិញ្ចឹមជីវិតពីដើមឈើនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសំរាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ នឹងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក អាល់គីតាប ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែយ៉ាងច្រើនបរិបូណ៌ សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់ សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា ហើយសត្វលោកទាំងអស់ទទួលអាហារ ពីដើមឈើនេះ។ |
ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន នៅលើផែនដី ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន ដែលគ្មានច្រកចេញ។
ដើមឈើតែងតែមានសង្ឃឹមជានិច្ច ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រ ដែលជាម្ចាស់ជីវិតរបស់យើង គឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក ទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។
ដើមឈើទាំងនោះក៏ចុះទៅស្ថានមច្ចុរាជជាមួយដើមតាត្រៅ និងជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវដែរ ព្រោះដើមឈើទាំងនោះជាបក្សសម្ព័ន្ធ ដែលស្ថិតនៅក្រោមម្លប់របស់ដើមតាត្រៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
លោកស្រែកយ៉ាងខ្លាំងៗថា: ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា ហើយឲ្យបក្សាបក្សីទាំងឡាយ ហើរចេញពីមែករបស់វាដែរ!
គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។
រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។
លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។