នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
ដានីយ៉ែល 10:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់បាននិយាយនឹងខ្ញុំតាមពាក្យទាំងនោះហើយ ខ្ញុំក៏ក្រាបមុខដល់ដី ហើយទៅជាគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានមានប្រសាសន៍មកកាន់ខ្ញុំតាមសេចក្ដីទាំងនេះរួចហើយ ខ្ញុំក៏ឱនមុខមើលទៅដី ហើយនៅស្ងៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ អាល់គីតាប ពេលគាត់កំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម |
នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគ និយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។
មុនពេលអ្នកនោះមកដល់ នៅពេលល្ងាចព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។ លុះព្រលឹមឡើង ពេលអ្នកនោះមកដល់ ព្រះអម្ចាស់បើកឲ្យខ្ញុំនិយាយឡើងវិញបាន។ ព្រះអង្គបើកមាត់ខ្ញុំឲ្យនិយាយស្ដី គឺខ្ញុំលែងគទៀតហើយ។
ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែឱនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។