Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:15 - អាល់គីតាប

15 ពេល​គាត់​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​អោន​មុខ​ចុះ នៅ​ស្ងៀម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 នៅពេល​គាត់​បាន​និយាយ​នឹង​ខ្ញុំ​តាម​ពាក្យ​ទាំងនោះ​ហើយ ខ្ញុំ​ក៏​ក្រាបមុខដល់ដី ហើយ​ទៅជាគ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​លោក​បាន​មាន​ប្រសាសន៍​មកកាន់​ខ្ញុំ​តាម​សេចក្ដី​ទាំង​នេះ​រួច​ហើយ ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​នៅ​ស្ងៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​ឱន​មុខ​ចុះ នៅ​ស្ងៀម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ​និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​បាន​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាចអុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង ពេល​អ្នក​នោះ​មក​ដល់ អុលឡោះ‌តាអាឡា​បើក​ឲ្យ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ទ្រង់​បើក​មាត់​ខ្ញុំ​ឲ្យ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។


ខ្ញុំ​បាន​ឮ​គាត់​និយាយ ហើយ​សំឡេង​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


ក្នុង​ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ គាត់​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។


ប៉ុន្តែ ដោយ​អ្នក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ អ្នក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម