ដានីយ៉ែល 10:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ ឃើញមានម្នាក់ដូចកូនមនុស្ស មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលឈរនៅខាងមុខខ្ញុំថា៖ «ឱលោកម្ចាស់អើយ ព្រោះតែនិមិត្តនេះ ចិត្តខ្ញុំកើតមានការឈឺចាប់ជាខ្លាំង ហើយខ្ញុំគ្មានកម្លាំងកំហែងទៀតទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នោះឃើញមានម្នាក់មានភាពដូចមនុស្សជាតិ មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំហាមាត់និយាយដល់លោក ដែលឈរនៅមុខខ្ញុំថា ឱលោកម្ចាស់អើយ សេចក្ដីបារម្ភព្រួយបានចាប់ខ្ញុំ ដោយព្រោះឃើញការជាក់ស្តែងនេះ ហើយខ្ញុំឥតមានកំឡាំងទៀតសោះ សូមមើលជំពូកអាល់គីតាប16 ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ សូមមើលជំពូក |
ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!
លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។