ព្រះអម្ចាស់ប្រទានឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានសន្តិភាព។
ជនគណនា 6:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្ត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្ដីសុខ អាល់គីតាប សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត”។ |
ព្រះអម្ចាស់ប្រទានឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ របស់ព្រះអង្គមានសន្តិភាព។
ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសផង!
ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។
ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជម្នះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជម្នះដោយសារឫទ្ធានុភាព និងព្រះចេស្ដារបស់ព្រះអង្គ ព្រោះព្រះអង្គស្រឡាញ់ ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
ព្រះអម្ចាស់អើយ ប្រជាជនណាលើកតម្កើងព្រះអង្គ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ព្រះអង្គ ប្រជាជននោះមានសុភមង្គលហើយ!
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។
ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង ដើម្បីឈ្លានពានទឹកដីរបស់យើង ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី កណ្ដាប់ដៃរបស់ពួកគេ។
«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។
ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ត* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត គង់ជាមួយបងប្អូនទាំងអស់គ្នា! អាម៉ែន!។
ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។
សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។
សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!