ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖ «ប្អូនរេបិកាអើយ សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
ជនគណនា 6:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់អើរ៉ុននឹងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រអែលដូចតទៅ: |
ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖ «ប្អូនរេបិកាអើយ សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។
នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។
កូនរបស់លោកអាំរ៉ាមមានលោកអើរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអើរ៉ុន និងកូនចៅរបស់លោក ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះព្រះអម្ចាស់ បម្រើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។
ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាក្រោកឡើងជូនពរប្រជាជន។ ពាក្យទូលអង្វររបស់ពួកគេលាន់ឮឡើង រហូតដល់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នៅស្ថានបរមសុខ* ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ពួកគេ។
ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់បានបង្គាប់មកលោកមែន លោកក៏ឲ្យពរពួកគេ។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត* ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
នៅគ្រានោះ ព្រះអម្ចាស់បានញែកកុលសម្ព័ន្ធលេវីទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ឲ្យពួកគេបម្រើព្រះអង្គ និងជូនពរដល់ប្រជាជនក្នុងនាមព្រះអង្គ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក - ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន ក្នុងព្រះនាមព្រះអង្គ។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកបូជាចារ្យមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។
មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្ដេចជូនពរលោក។
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកឡើយ។
ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រាអែល។
ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ត* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។