ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 31:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ញែក​ជយ‌ភណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ថ្វាយ​ព្រះ‌អម្ចាស់ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ចំណែក​របស់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ច្បាំង សម្រាប់​ព្រះ‌យេហូវ៉ា គឺ​មួយ​ក្នុង​ប្រាំរយ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង ទុក​សំរាប់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ចូរ​ញែក​ជ័យ​ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ជូនអុលឡោះ‌តាអាឡា ពោល​គឺ ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។

សូមមើលជំពូក



ជន‌គណនា 31:28
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង‌ឡាយ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។ លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​មួយ​ភាគ​ដប់។


ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។


នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយ‌ភណ្ឌ មក​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ គឺ​មាន​គោ​ប្រាំ‌ពីរ​រយ​ក្បាល និង​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល។


នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប នឹង​នាំ​តង្វាយ មក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​សាសន៍​ដែល​មនុស្ស​ទាំង​ជិត ទាំង​ឆ្ងាយ ស្ញែង‌ខ្លាច ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​និយាយ​ភាសា​ចម្លែក រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។ សាសន៍​នេះ​នឹង​នាំ​តង្វាយ​មក​ថ្វាយ​នៅ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ។


ប៉ុន្តែ កម្រៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សម្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អម្ចាស់ និង​ជា​សម្លៀក‌បំពាក់​ដ៏​ថ្លៃ‌ថ្នូរ​សម្រាប់​ពួក​គេ។


មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។


«ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់​ថ្វាយ​ព្រះ‌អម្ចាស់។


ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជយ‌ភណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់។


រីឯ​ជយ‌ភណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហា‌សិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់»។


ក្នុង​ចំនួន​ពាក់​កណ្ដាល​នៃ​ជយ‌ភណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បង្គាប់​មក​លោក។


គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។


រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។


ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក‌លែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់។


នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​អាសនៈ​របស់​ព្រះ‌អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។