Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះបាទ​ដាវីឌ​ក៏​ថ្វាយ​របស់​ទាំង​នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា‌មួយ​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដុម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន និង​សាសន៍​អាម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន នឹង​សាសន៍​អាម៉ា‌លេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ទត​យក​វត្ថុ​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ដូច​មាស​ប្រាក់​ដែល​ស្តេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។


ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។


បិតា​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រីឯ​លង្ហិន និង​ដែក មាន​ច្រើន​សន្ធឹក​សន្ធាប់ ពុំ​អាច​ថ្លឹង​បាន​ទេ។ បិតា​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​បុត្រ​ចង់​បន្ថែម​ទៀត​ក៏​បាន។


ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះអង្គ។


តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។


ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។


ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន


«ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កម្ទេច​ពួក​គេ​ទៅ! យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កម្ទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយ‌ភណ្ឌ​របស់​ពួក​គេ ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។


ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក‌លែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់។


លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។


លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយ‌ភណ្ឌ​របស់​លោក​ដាវីឌ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម