ជនគណនា 31:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង ទុកសំរាប់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ត្រូវហូតយកសួយអាករពីចំណែករបស់ពួកទាហានដែលបានចេញទៅច្បាំង សម្រាប់ព្រះយេហូវ៉ា គឺមួយក្នុងប្រាំរយ ទាំងមនុស្ស ទាំងគោ ទាំងលា ព្រមទាំងចៀម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ចូរញែកជយភណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ថ្វាយព្រះអម្ចាស់ ពោលគឺក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។ សូមមើលជំពូកអាល់គីតាប28 ចូរញែកជ័យភ័ណ្ឌ ដែលត្រូវបានជាចំណែករបស់អ្នកទៅច្បាំងមួយផ្នែក ជូនអុលឡោះតាអាឡា ពោលគឺ ក្នុងចំណោមមនុស្សប្រាំរយនាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងគោ ហ្វូងលា និងហ្វូងចៀមប្រាំរយក្បាល ក៏ត្រូវញែកទុកមួយក្បាលដែរ។ សូមមើលជំពូក |
នៅគ្រានោះ គេនឹងនាំយកដង្វាយ១ មកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពីសាសន៍១ដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្តាលស្រុកគេ គឺនឹងនាំដង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។