ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។
ជនគណនា 3:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅម្រ៉ារី មានបន្ទុកទទួលខុសត្រូវគ្រោងរបស់រោងឧបោសថ រនុក សសរ ជើងសសរ និងប្រដាប់ប្រដារបស់គ្រឿងទាំងនោះ គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅម្រ៉ារី នោះគឺអស់ទាំងក្តារ នឹងរនុក ហើយសសរ នឹងជើងសសរទាំងប៉ុន្មាននៃរោងឧបោសថ ហើយប្រដាប់ប្រដា នឹងគ្រឿងទាំងប៉ុន្មានសំរាប់ការងារក្នុងរោងនោះ អាល់គីតាប កូនចៅម៉្រារី ទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ជំរំសក្ការៈ រនុក សសរជើង សសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ |
ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។
ត្រូវយកឈើនាងនួនមកធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយតម្ពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំសម្រាប់ទ្រសសរទាំងនោះ។
គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សម្រាប់ថ្ពក់វាំងនន រីឯតម្ពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សម្រាប់បញ្ឈរបង្គោលទាំងនោះ។
គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងពន្លា មានតម្ពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ
មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។
ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
លោកឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។