Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:36 - អាល់គីតាប

36 កូន​ចៅ​ម៉្រារី ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្តារ​របស់​ជំរំ‌សក្ការៈ រនុក សសរជើង សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 កូន​ចៅ​ម្រ៉ារី មាន​បន្ទុក​ទទួល​ខុស​ត្រូវ​គ្រោង​របស់​រោង​ឧបោសថ រនុក សសរ ជើង​សសរ និង​ប្រដាប់‌ប្រដា​របស់​គ្រឿង​ទាំង​នោះ គឺ​របស់​ទាំង​អស់​ដែល​បម្រើ​ឲ្យ​កិច្ច‌ការ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ នឹង​រនុក ហើយ​សសរ នឹង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា នឹង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 3:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ថ្ពក់​វាំង​នន​នេះ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាង​នួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។


ត្រូវ​យក​ឈើ​នាង​នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំង​នន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​ទំពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ ចំនួន​ប្រាំ សម្រាប់​ទ្រ​សសរ​ទាំង​នោះ។


គឺ​សង់​ជំរំ‌សក្ការៈ ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ។


ចំរឹង​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​របស់​ទី​លាន ព្រម​ទាំង​ខ្សែ​ចង​ជំរំ។


គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង​នួន​ស្រោប​មាស សម្រាប់​ថ្ពក់​វាំង​នន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។


គេ​នាំ​យក​ជំរំ‌សក្ការៈ​មក​ជូន​ម៉ូសា គឺ​ក្រណាត់​ជំរំ និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សម្រាប់​ដំឡើង​ជំរំ​មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ។


មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរីអែល ជា​កូន​របស់​លោក​អប៊ីហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ជំរំ‌សក្ការៈ។


ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី​លាន​ដែល​នៅ​ជុំ​វិញ ព្រម​ទាំង​ជើង​សសរ ចំរឹង និង​ខ្សែ​សន្ធឹង​ដែរ។


គាត់​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​អ៊ីមុាំ​ហារូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម