រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
ជនគណនា 29:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្វាយពពែឈ្មោលមួយ ជាតង្វាយរំដោះបាប ថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ និងតង្វាយម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវថ្វាយពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាប បន្ថែមពីលើតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច នឹងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។ អាល់គីតាប ត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។ |
រាល់ថ្ងៃសប្ប័ទ ចូរថ្វាយតង្វាយដុតទាំងមូលនេះថែមពីលើតង្វាយដុត និងស្រាដែលត្រូវថ្វាយប្រចាំថ្ងៃ»។
ត្រូវថ្វាយជាមួយតង្វាយម្សៅ និងស្រា តាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
នេះជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះអម្ចាស់ ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើតង្វាយដុតទាំងមូល តង្វាយម្សៅ និងស្រា ព្រមទាំងយញ្ញបូជាមេត្រីភាព សម្រាប់លាបំណន់ ឬតង្វាយស្ម័គ្រចិត្ត»។