ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 25:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​ទាំង​នោះ​បបួល​ប្រជា‌ជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ពួក​នោះ​បាន​ហៅ​បណ្តាជន ទៅ​ឯ​ការ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ ហើយ​សាសន៍​អ៊ីស្រាអែល​ក៏​បាន​បរិភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​នៃ​សាសន៍​ម៉ូអាប់​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្ត្រី​ទាំង​នោះ​បបួល​ប្រជា‌ជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ធ្វើ​យញ្ញបូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់​លៀង ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។

សូមមើលជំពូក



ជន‌គណនា 25:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។


នៅ​ពេអ៊រ ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ ថ្វាយ‌បង្គំ​ព្រះ​បាល ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។


នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កម្ទេច​ស្តូប​របស់​គេ​ផង។


លុះ​ស្អែក​ឡើង ប្រជា‌ជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ប្រជា‌ជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង​រាំ​យ៉ាង​សប្បាយ។


រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។


«ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល ដូច​ជា​ផ្លែ​ទំពាំង‌បាយជូរ​នៅ​វាល​រហោ‌ស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។


ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល់។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។


ទេ! គ្មាន​សារ‌សំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​បងប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។


អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ពិធី​ច្រួច‌ស្រា​សែន​ព្រះ​ទាំង​នោះ បើ​ព្រះ​ទាំង​នោះ​ចេះ​សេព‌សោយ​មែន ឲ្យ​ពួក​គេ​ក្រោក​ឡើង ជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!


នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​ឲ្យ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះ‌អម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ?


ប្រសិន​បើ​អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ នោះ​ព្រះ‌អម្ចាស់​នឹង​ពិរោធ​ចំពោះ​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សូន្យ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា»។


មិន​ត្រូវ​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។


ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។