ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 7:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​កម្ចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះអង្គ​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះអង្គ​ឲ្យ​ជំងឺ​ទាំង​នោះ​កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នឹង​ដក​អស់​ទាំង​ជំងឺ​ចេញពី​អ្នក ហើយព្រះ‌អង្គ​មិន​ឲ្យ​ជំងឺដ៏​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ​ដែលអ្នកធ្លាប់​ស្គាល់​កើត​មក​លើ​អ្នក​ឡើយ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​អ្នក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ​ដ៏​អាក្រក់​ណា​មួយ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ទ្រង់​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ទ្រង់​ឲ្យ​ជំងឺ​ទាំង​នោះ កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។

សូមមើលជំពូក



ចោទិយ‌កថា 7:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង‌ត្រាប់​ស្ដាប់​បទ‌បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​ជា»។


អ្នក​រាល់​គ្នា​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ និង​ទឹក។ យើង​នឹង​ការពារ​អ្នក​មិន​ឲ្យ​មាន​ជំងឺ​ឈឺ‌ថ្កាត់​ឡើយ។


ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។


ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះអង្គ​ធ្លាប់​ប្រហារ​ជន‌ជាតិ​អេស៊ីប​ដែរ ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ឫស‌ដូង‌បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។


ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញ‌ញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀត‌បៀន​អ្នក។