លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ចោទិយកថា 5:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយពាក្យថា មើល ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ អាល់គីតាប ហើយពោលថា “អុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្តមរបស់ទ្រង់ យើងខ្ញុំឮសំឡេងរបស់ទ្រង់ពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាអុលឡោះតាអាឡាមានបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រានបាន។ |
លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។
សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលលោកម៉ូសេទូលព្រះជាម្ចាស់ ព្រះអង្គឆ្លើយមកលោក ដោយសំឡេងផ្គរលាន់។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកថា យើងនិយាយជាមួយអ្នករាល់គ្នាពីលើមេឃមក។
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតឡើយ»។
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញឲ្យពួកគេឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាមព្រះអម្ចាស់! ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង!
តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?
ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ
ហេតុនេះ សូមកុំបណ្ដោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។
ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។