ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 32:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះ ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ។ បុត្រ‌ធីតា​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ ព្រះអង្គ​ខ្ញាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​កិរិយា​របស់​គេ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ ព្រះ‌អង្គ​ស្អប់​ខ្ពើម ព្រោះ​កូន​ប្រុស កូន​ស្រី​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុច‌បង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មើល​ឃើញ​ដូច្នេះ ទ្រង់​បោះ​បង់​ចោល​ពួក​គេ។ បុត្រ​ធីតា​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ទ្រង់​ខឹង។

សូមមើលជំពូក



ចោទិយ‌កថា 32:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​ព្រះ‌អម្ចាស់។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌ជន ផ្ទាល់​របស់​ព្រះអង្គ។


ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យ នឹង​អំពើ​ទុច្ចរិត​នោះ​ទេ អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។


ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិ អ៊ីស្រា‌អែល​ទៀត។


ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល ព្រះអង្គ​បាន​កាត់‌កាល់ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


«ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង​កំពុង​តែ ប្រព្រឹត្ត​អំពើ​វៀច‌វេរ​យ៉ាង​ច្រើន​ឥត​គណនា តើ​ពួក​គេ​មក​ក្នុង​ដំណាក់​យើង​ធ្វើ​អ្វី​ទៀត? តើ​ពួក​គេ​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​យក​យញ្ញ‌បូជា​មក​ឲ្យ​យើង និង​បន់‌ស្រន់​យើង​ឬ?»។


លោក​រាជ​ប្រតិភូ​បាន​ឲ្យ​គេ​ទៅ​នាំ​លោក​យេរេមា​មក ហើយ​គាត់​ពោល​ទៅ​លោក​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​សម្រេច​នាំ​មហន្ត‌រាយ​មក​លើ​ទឹក​ដី​នេះ។


ព្រះអង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ របស់​ព្រះអង្គ ព្រះអង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ស្ដេច និង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។


យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។


យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​របស់​អ្នក​រាល់​គ្នា​នៅ​តាម​ទួល​ខ្ពស់ៗ យើង​នឹង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ឲ្យ​សាក‌សព​របស់​អ្នក​រាល់​គ្នា ដួល​ដេក​ជា​មួយ​កម្ទេច​រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា។ ហើយ​យើង​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។


ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។