ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 31:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​ក្រឹត្យ‌វិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជាមួយ​អ្នក ដើម្បី​ឲ្យ​គេ​បាន​ឮ ហើយ​រៀន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ប្រមូល​បណ្តាជន​ទាំង​ប្រុស​ទាំង​ស្រី នឹង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​ហ៊ូកុំ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​នេះ។

សូមមើលជំពូក



ចោទិយ‌កថា 31:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ លោក​ទូល‌អង្វរ និង​លន់‌តួ​បាប ទាំង​សម្រក់​ទឹក​ភ្នែក ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំ‌វិញ​លោក ហើយ​យំ​សោក​យ៉ាង​ខ្លាំង។


ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។


ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់។


អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា​នឹង​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ


ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុល‌សម្ព័ន្ធ ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​មេ‌ទ័ព ប្រុសៗ​ទាំង​អស់


ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ‌វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។


ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជា‌ចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល។


លោក​យ៉ូស្វេ​អាន​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ លោក​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។