នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។
ចោទិយកថា 22:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្ដី ក៏គ្មាននរណាជួយនាងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះបុរសនោះឃើញនាងនៅឯទីវាល ហើយទោះបើនាងក្រមុំដែលមានគេដណ្ដឹងនោះស្រែកឡើង ក៏គ្មានអ្នកណាជួយនាងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រុសនោះឃើញនាងនៅឯទីវាល ហើយនាងដែលមានគេដណ្តឹងបានស្រែកឡើងដែរ តែគ្មានអ្នកណានឹងជួយសោះ។ អាល់គីតាប ទោះបីស្ត្រីក្រមុំមានគូដណ្តឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។ |
នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។
អ្នកមានចិត្តស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
រីឯស្ត្រីក្រមុំនោះវិញ កុំធ្វើទោសនាងឲ្យសោះ ដ្បិតនាងគ្មានកំហុសអ្វីដែលត្រូវទទួលទោសដល់ស្លាប់ឡើយ (អំពើដែលបុរសនោះប្រព្រឹត្តចំពោះនាង ក៏ដូចជាឃាតកម្មមួយដែរ)
ប្រសិនបើបុរសម្នាក់ជួបនឹងស្ត្រីក្រមុំព្រហ្មចារី ដែលពុំទាន់មានគូដណ្ដឹងនៅឡើយ ហើយចាប់នាងរំលោភ រួចមានគេតាមទាន់។