Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​ប្រុស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​នាង​ដែល​មាន​គេ​ដណ្តឹង​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រោះ​បុរស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​ទោះ​បើ​នាង​ក្រមុំ​ដែល​មាន​គេ​ដណ្ដឹង​នោះ​ស្រែក​ឡើង ក៏​គ្មាន​អ្នក​ណា​ជួយ​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ទោះ​បី​ស្ត្រី​ក្រមុំ​មាន​គូ​ដណ្ដឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្ដី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ទោះ​បី​ស្ត្រី​ក្រមុំ​មាន​គូ​ដណ្តឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្តី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា


ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់


តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ


បើ​មនុស្ស​ប្រុស​ណា​ប្រទះ​ឃើញ​ស្រី​ក្រមុំ ដែល​ឥត​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​ក៏​ចាប់​យក​ទៅ​រួម​ដំណេក រួច​មាន​គេ​ឃើញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម