ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង
ចោទិយកថា 22:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ អាល់គីតាប ឪពុករបស់នាងត្រូវពោលទៅកាន់ពួកអះលីជំអះថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង |
ប្រសិនបើបុរសណាយកស្ត្រីម្នាក់មកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង តែក្រោយមក គេបែរជាឈប់ស្រឡាញ់នាង
ឪពុកម្ដាយរបស់នាងត្រូវយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅត្រង់កន្លែងកាត់ក្ដី។
គេបានបរិហារកេរ្តិ៍របស់នាង ដោយពោលថា “ខ្ញុំឃើញថាកូនរបស់លោកមិនមែនជាស្ត្រីព្រហ្មចារីទេ”។ ក៏ប៉ុន្តែ សូមអស់លោកមើលចុះ នេះជាភស្ដុតាងដែលបញ្ជាក់ថា កូនស្រីរបស់ខ្ញុំពិតជាស្ត្រីព្រហ្មចារីមែន!»។ ឪពុកម្ដាយត្រូវយកសំពត់របស់នាងបង្ហាញពួកព្រឹទ្ធាចារ្យរបស់ទីក្រុង។