ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ចោទិយកថា 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហឫទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់ថែរក្សា។ ព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យកចិត្តទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មើលថែទាំស្រុកនោះជានិច្ច។ |
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ក្រោយហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកដែលមានពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកដែលសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ ជាស្រុកសម្បូណ៌ផ្លែអូលីវយកប្រេង និងទឹកឃ្មុំ។ ដូច្នេះ អ្នករាល់គ្នានឹងបានរស់រានឥតស្លាប់ឡើយ។ កុំស្ដាប់ស្ដេចហេសេគាឲ្យសោះ ដ្បិតស្ដេចនេះបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”។
ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។
ព្រះអម្ចាស់តាមថែរក្សា អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។
ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកព្រះហឫទ័យ ទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវ ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលដ៏ហូរហៀរ។
រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។
យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរម្លើងពួកគេចោលទៀតឡើយ។