យេរេមា 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរម្លើងពួកគេចោលទៀតឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដ្បិតយើងនឹងតាមមើលគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ យើងនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏ដាំគេចុះ ឥតរំលើងចេញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដ្បិតអញនឹងតាំងភ្នែកមើលតាមគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ អញនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏នឹងដាំគេចុះ ឥតរំលើងចេញដែរ សូមមើលជំពូកអាល់គីតាប6 យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។ សូមមើលជំពូក |
ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងស្រុកឯទៀតៗដែលព្រះអង្គបានកម្ចាត់កម្ចាយពួកគេឲ្យទៅ” យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់ឲ្យបុព្វបុរស*របស់ពួកគេ»។