ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 4:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បងប្អូន​អើយ ចំណែកឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​កូន​នៃ​សេចក្ដីសន្យា​ដូច​អ៊ីសាក​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា​ដូច​លោក​អ៊ីសាក​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​អ៊ីសាក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ បង​ប្អូន​បាន​កើត​មក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដូច​អ៊ីសាហាក់​ដែរ។

សូមមើលជំពូក



កាឡាទី 4:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។


បងប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បងប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក” ។


ហើយ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ក៏​មិន​មែន​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ថ្លែង​ទុក​មក​ថា «មាន​តែ​កូន​ចៅ​អ៊ីសាក​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា​ជា​ពូជ‌ពង្ស​របស់​អ្នក»


ប្រសិន​បើ​បងប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។


ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ​ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។


បងប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។ អាម៉ែន។