តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ
២ សាំយូអែល 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះមភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។ អាល់គីតាប ដោយលោកមេភីបូសែតបរិភោគរួមតុជាមួយស្តេចទតរៀងរាល់ថ្ងៃ គាត់ត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកមេភីបូសែតខ្វិនជើងទាំងពីរ។ |
តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ
ចំណែកយ៉ូណាថានជាបុត្រាសូលទ្រង់មានបុត្រា១នាមជាមភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្ម៥ឆ្នាំ ក្នុងខណដែលឮដំណឹងមកពីយេសរាល ពីដំណើរសូល នឹងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបំរើរបស់មភីបូសែតទាំងអស់
នោះស្តេចទ្រង់មានបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន
នោះដាវីឌមានបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសំដែងសេចក្ដីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច
ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់