ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
២ សាំយូអែល 9:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស៊ីបាទូលទៅស្តេចថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងធ្វើតាមព្រះរាជឱង្ការរបស់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ»។ ចំណែកមេភីបូសែត ត្រូវបរិភោគនៅតុជាមួយព្រះបាទដាវីឌ ដូចជាបុត្រណាមួយរបស់ស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ទូលស្ដេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកមេភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្ដេច»។ អាល់គីតាប គាត់ជម្រាបថា៖ «ខ្ញុំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេច»។ ចាប់ពីពេលនោះទៅ លោកមេភីបូសែតបានពិសាបាយរួមតុជាមួយទត ដ្បិតគាត់ជាពូជពង្សរបស់ស្តេច។ |
ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
មានទាំងពួកបេនយ៉ាមីន១ពាន់នាក់ ហើយស៊ីបា ជាអ្នកបំរើរបស់ព្រះវង្សនៃសូល នឹងកូនទាំង១៥នាក់ ព្រមទាំងបាវបំរើគាត់ទាំង២០នាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត
លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង
ត្រូវឲ្យឯងភ្ជួររាស់ស្រែចំការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបំរើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមក ជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែឯមភីបូសែត ជាបុត្រាចៅហ្វាយឯង លោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបា មានកូនប្រុស១៥នាក់ នឹងបាវ២០នាក់
ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបំរើរបស់មភីបូសែតទាំងអស់
ដូច្នេះមភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។