Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មាន​ទាំង​ពួក​បេន‌យ៉ាមីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល នឹង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មាន​ទាំង​ពួក​បេនយ៉ាមីន​មួយ​ពាន់​នាក់ ហើយ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌វង្ស​នៃ​ស្ដេចសូល និង​កូន​ទាំង​ដប់ប្រាំ​នាក់ ព្រម​ទាំង​បាវ​បម្រើ​គាត់​ទាំង​ម្ភៃ​នាក់ មក​ជា‌មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​នាំ​ពួក​បេន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​នាំ​ពួក​ពុន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ស្តេច​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ទទួល​ទត

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


ក៏​មាន​ទូក​១​ឆ្លង​ទៅ​សំរាប់​នឹង​ទទួល​ចំឡងពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ទ័យ​ទ្រង់ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រដាន់​មក នោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ទូល​ថា


ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។


ត្រូវ​ឲ្យ​ឯង​ភ្ជួរ‌រាស់​ស្រែ​ចំការ​នោះ​ឲ្យ​លោក ព្រម​ទាំង​កូន​ចៅ​ឯង ហើយ​ពួក​បាវ​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ផង ត្រូវ​ប្រមូល​ផល​ផ្លែ​យក​មក ជូន​បុត្រា​របស់​ចៅហ្វាយ​ឯង​បាន​អាហារ​បរិភោគ ប៉ុន្តែ​ឯ​មភីបូសែត ជា​បុត្រា​ចៅហ្វាយ​ឯង លោក​នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​អញ​ជានិច្ច រីឯ​ស៊ីបា មាន​កូន​ប្រុស​១៥​នាក់ នឹង​បាវ​២០​នាក់


រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ


មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែវា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម