ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
២ សាំយូអែល 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សំរាប់ផ្ទំ នោះគេបានធ្វើគុតទ្រង់ទៅ រួចកាត់យកព្រះសិរចេញ ទៅតាមផ្លូវស្រុកវាលអស់១យប់នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សម្រាប់ផ្ទំ នោះគេបានធ្វើគុតស្ដេចទៅ រួចកាត់យកព្រះសិរ ចេញ ទៅតាមផ្លូវស្រុកវាលអស់មួយយប់នោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលព្រះបាទអ៊ីសបូសែតកំពុងផ្ទំលើព្រះទែន ក្នុងក្រឡាបន្ទំ។ ពួកគេធ្វើគុតស្ដេច ហើយកាត់យកព្រះសិរសា រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ អាល់គីតាប មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលស្តេចអ៊ីសបូសែតកំពុងដេកលើគ្រែក្នុងបន្ទប់ដេក។ ពួកគេសម្លាប់ស្តេច ហើយកាត់យកក្បាល រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ |
ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ នឹងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន នឹងស្នាចលាយម្សៅរបស់ឯងផង
រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសំឡាប់វាទៅ ព្រមទាំងកាត់បណ្តាច់ក្បាលចេញ កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានដំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីងទៅ
ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។
ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង