Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ហើយ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​ក្មេងស្រី​នោះ នាង​ក៏​យកទៅ​ឲ្យ​ម្ដាយ​របស់​នាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 រួច​គេ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​ឲ្យ​ទៅ​នាង​ ហើយ​នាង​ក៏​យក​ទៅ​ឲ្យ​ម្ដាយ​របស់​នាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យក​ក្បាល​ដាក់​លើ​ថាស​មួយ​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យក​ក្បាល​ដាក់​លើ​ថាស​មួយ​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ជូន​ម្តាយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។


ពួក​មនុស្ស​ដែល​កំចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម‌ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។


តែ​ឯ​ភ្នែក​ឯង នឹង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ នឹង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ផង​ប៉ុណ្ណោះ


ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ប្រាកដ​ជា​អញ​នឹង​ត្រៀម​ឯង​ទុក​ដល់​គ្រា​ខ្ចាយ​ឈាម ហើយ​ឈាម​នឹង​ដេញ​តាម​ឯង​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្អប់​ឈាម​ទេ នោះ​ឈាម​នឹង​ដេញ​តាម​ឯង​ជា​ពិត


ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក


នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះ‌យេស៊ូវ។


តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ


ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ


ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម