គ្រានោះ អ័ប៊ីនើរមានប្រសាសន៍នឹងពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា កាលពីដើមអ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា
គ្រានោះ អ័ប៊ីនើរមានប្រសាសន៍ទៅកាន់ពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា៖ «កាលពីដើម អ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា
លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេច តាំងពីយូរណាស់មកហើយ។
លោកអប៊ីនើរពិភាក្សាជាមួយក្រុមអះលីជំអះនៃជនជាតិអ៊ីស្រអែលដោយពោលថា៖ «អស់លោកចង់បានទត ជាស្តេច តាំងពីយូរណាស់មកហើយ។
ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលពីដាវីឌហើយ ថាអញនឹងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ
រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង
នៅគ្រានោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា