Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នៅ​គ្រា​នោះពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​គ្រា​នោះ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​លោកសាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ហេតុ​នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូ‌អែល​នៅ​រ៉ាម៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ហេតុ​នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​សាំយូ‌អែល​នៅ​រ៉ាម៉ា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រសាសន៍​នឹង​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រាអែល​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា


គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ដែរ


ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង នឹង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចំងាយ


ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រាអែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ


លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង


នោះ​ពួក​ចាស់‌ទុំ​នៅ​ក្រុង​យ៉ាបេស​ក៏​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​៧​ថ្ងៃ​សិន ដើម្បី​នឹង​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រាអែល រួច​បើ​គ្មាន​អ្នក​ណា​នឹង​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក


រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល​ជានិច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។


សាំយូ‌អែល​ក៏​ប្រាប់​គ្រប់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​បណ្តាជន ដែល​បាន​សូម​ឲ្យ​លោក​តាំង​ស្តេច​ឡើង​ឲ្យ​គេ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម