ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្តី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ» នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក

អាល់គីតាប

លោក​ប៉ាស‌ធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូ‌រីម។ ពេល​នោះ លោក​អប៊ី‌នើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់‌សា‌ឡំម តែ​អ្នក​ទាំង​២​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី‌ធ្លា​ផ្ទះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ


រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ


មាន​ទាំង​ពួក​បេន‌យ៉ាមីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល នឹង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច


អ័ប៊ី-អាល‌បូ ពី​អើរ៉ាបា អាស‌ម៉ាវែត ពី​បាហ៊ូរីម


នោះ​អ៊ីស-បូសែត​ក៏​ចាត់គេ​ឲ្យ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក


មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែវា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ


ឯ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម