Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រសាសន៍​នឹង​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រាអែល​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រ‌សាសន៍​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ថា៖ «កាល​ពី​ដើម អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច តាំង​ពី​យូរ​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ទត ជា​ស្តេច តាំង​ពី​យូរ​ណាស់​មក​ហើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដាវីឌ​ហើយ ថាអញ​នឹង​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ


រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល


៙ គឺ​ព្រះ​ដែល​ជា​ចៅ‌ក្រម ទ្រង់​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង


អញ​ក៏​ដឹង​ហើយ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រាអែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​ផង


នៅ​គ្រា​នោះពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម