ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
២ សាំយូអែល 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូលទៅលើដាវីឌ ឲ្យសោយរាជ្យឡើង លើពួកអ៊ីស្រាអែល នឹងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សស្តេចសូល ទៅលើដាវីឌ ឲ្យសោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសូល ហើយតែងតាំងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើអ៊ីស្រាអែល និងយូដា ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា» ។ អាល់គីតាប ដ្បិតអុលឡោះតាអាឡាបានសន្យាថា ទ្រង់នឹងដករាជ្យចេញពីរាជវង្សរបស់ស្តេចសូល។ |
ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅយ៉ូអាប់ ជាមេទ័ពដែលនៅចំពោះទ្រង់ថា ចូរឲ្យដើរទៅមកគ្រប់ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ហើយរាប់បណ្តាជនទាំងឡាយ ដើម្បីឲ្យយើងបានដឹងចំនួន
នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។
នោះអ័ប៊ីនើរទូលទៅដាវីឌថា ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ រួចដាវីឌទ្រង់ឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។
ពួកយូដា នឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា
ដូច្នេះសាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ
ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ
ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ