នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា
២ សាំយូអែល 24:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅយ៉ូអាប់ ជាមេទ័ពដែលនៅចំពោះទ្រង់ថា ចូរឲ្យដើរទៅមកគ្រប់ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ហើយរាប់បណ្តាជនទាំងឡាយ ដើម្បីឲ្យយើងបានដឹងចំនួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ព នៅជាមួយស្ដេច ទ្រង់ក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។ អាល់គីតាប ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅជាមួយស្តេចទត ស្តេចទតក៏បញ្ជាទៅគាត់ថា៖ «ចូរអ្នកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល គឺចាប់ពីក្រុងដាន់ រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។ |
នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា
ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
ហើយយ៉ូអាប់ ជាកូនសេរូយ៉ា នឹងពួកខាងដាវីឌ ក៏ចេញទៅប្រទះគ្នា នៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងពួក១ ម្ខាងពួក១
ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម នឹងពួកពេលេធីម
សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ពីប្អៀរ៉ុត ជាអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ ជាកូនសេរូយ៉ា
ដូច្នេះព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួន៧ម៉ឺននាក់
គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូលទៅលើដាវីឌ ឲ្យសោយរាជ្យឡើង លើពួកអ៊ីស្រាអែល នឹងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា
មានយ៉ូអាប់ កូនសេរូយ៉ា ធ្វើជាអ្នកត្រួតត្រាលើពលទ័ព យេហូសាផាត កូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
ដាវីឌទ្រង់មានបន្ទូលទៅយ៉ូអាប់ នឹងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាពរាបទាប នោះនឹងបានកិត្តិសព្ទវិញ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ
នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា