Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 17:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!

សូមមើលជំពូក ចម្លង




យេរេមា 17:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ក្នុង​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា នោះ​ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទ មាន​អាការៈ​ដ៏​ធ្ងន់ ប៉ុន្តែក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​រក​ពឹង​ដល់​ពួក​គ្រូ‌ពេទ្យ​វិញ


ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំរាប់​នឹង​ជួយ ហើយ​ធ្វើ​ចំបាំង​ជំនួស​យើង ពួក​បណ្តាជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។


ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ


៙ ប្រាកដ​មែន មនុស្ស​ធម្មតា​ជា​អសារ​ឥត​ការ ហើយ​មនុស្ស​មាំ‌ទាំ​ជា​សេចក្ដី​បោក‌ប្រាស់ បើ​នឹង​ថ្លឹង​គេ​នៅ​ជញ្ជីង នោះ​ទាំង​អស់​រួមគ្នា​ស្រាល​ជាង​ខ្យល់​ដង្ហើម​ទៅ​ទៀត


ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។


គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ នឹង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ


មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ


អើ សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ​ហើយ ឯ​ការ​ដែល​ឥត​មាន​សេចក្ដី​យុត្តិធម៌​ដូច្នេះ​ក៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​បណ្តាសា​ហើយ​មនុស្ស​ណា ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ


ឯ​ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ គឺ​នឹក​ពី​អញ ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​អញ​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​ព្រះ​របស់​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ


កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​បន្ទូល ដោយ‌សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម