នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
២ សាំយូអែល 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ នឹងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាសឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសំឡាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសំរេចឲ្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគីបៀនទូលឆ្លើយថា៖ «បញ្ហារបស់យើងខ្ញុំ និងស្តេចសូល ព្រមទាំងរាជវង្សរបស់ទ្រង់នោះ មិនមែនរឿងមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសម្លាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ» ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «តើការអ្វីដែលអ្នករាល់គ្នាថាចង់ឲ្យយើងសម្រេចនោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះបាទសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រាអែលណាម្នាក់ឡើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។ អាល់គីតាប អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលស្តេចសូល និងរាជវង្សានុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ ឬដោយសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ឡើយ»។ ស្តេចទតមានប្រសាសន៍ថា៖ «អ្វីៗដែលអ្នករាល់គ្នាចង់បាន យើងនឹងធ្វើតាម»។ |
នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ ត្រូវសំឡាប់អ្នកនោះវិញជាកុំខាន
ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ