ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌ​មាន​បន្ទូល​ទៅ​អ័ប៊ី‌សាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី នឹង​ប្រទូស‌រ៉ាយ​ដល់​យើង​លើស​ជាង​អាប់‌សា‌ឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ​ថា៖ «ឥឡូវ​នេះ សេបា​ជា​កូន​ប៊ីគ្រី ធ្វើ​ដាក់​យើង​លើស​ជាង​អាប់សា‌ឡុម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​របស់​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​គេច​ពី​យើង​បាត់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់​ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជម្រក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្ត‌រាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​អ្នក​នាំ​ទាហាន​របស់​យើង​ផ្ទាល់ ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជំរក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​កូន​ចៅ​អាំម៉ូន​បាន​ឃើញ​ថា ពួក​ស៊ីរី​បាក់​ទ័ព​ហើយ នោះ​គេ​ក៏​រត់​ចេញ​ពី​មុខ​អ័ប៊ី‌សាយ​ដែរ នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ រួច​យ៉ូអាប់​ក៏​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន វិល​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


នោះ​អ៊ូរី​ទូល​ឆ្លើយ​ថា ហឹប​នៃ​ព្រះ នឹង​ពួក​អ៊ីស្រាអែល ហើយ​ពួក​យូដា​សុទ្ធ​តែ​នៅ​ក្នុង​បង្ហារ ព្រម​ទាំង​យ៉ូអាប់​ជា​ចៅហ្វាយ​ទូលបង្គំ នឹង​ពួក​ពល​ផង​ទ្រង់ ជា​ម្ចាស់​នៃ​ទូលបង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូលបង្គំ​ចូល​ទៅ​ឯ​ផ្ទះនឹង​ទទួល​ទាន ហើយ​ដេក​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ទូលបង្គំ​ដូច​ម្តេច​កើត ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់ នឹង​ព្រលឹង​ទ្រង់​ដ៏​មាន​ជីវិត​រស់​នៅ​ថា ទូលបង្គំ​មិន​ព្រម​ធ្វើ​ដូច្នោះ​ឡើយ


តែ​អ្នក​នោះ​ឆ្លើយ​តប​ថា បើ​ទុក​ជា​បាន​ប្រាក់​១​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក នឹង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់‌សា‌ឡំម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ


រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ


ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​បន្ទូល​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អាក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អាក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត


រីឯ​យ៉ូអាប់ អ័ប៊ី‌សាយ នឹង​អេសា‌អែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ


តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា បាន​មក​ការ‌ពារ​ជំនួស​ទ្រង់ ក៏​កាប់​សំឡាប់​សាសន៍​ភីលីស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ក្នុង​ទី​ចំបាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ។


ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ


គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ នឹង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។


ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។


ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ


ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល


ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​នៅ​ភាំង នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ទ្រង់


បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ


នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត នឹង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ