ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ បាវ​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន​ជើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​បាវ​បម្រើព្រះ​ករុណា ប្រាប់​គាត់​ថា "ខ្ញុំ​នឹង​ចង​កែប​លា​ជិះ​ទៅ​ជា‌មួយ​ព្រះរាជា​ដែរ" ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះ‌ករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក

អាល់គីតាប

គាត់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ខ្ញុំ​បាន​បញ្ឆោត​ខ្ញុំ។ ខ្ញុំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ស្តេច ព្រោះ​ខ្ញុំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:26
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទាំង​ពួក​បេន‌យ៉ាមីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល នឹង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច


ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​សូល​ទ្រង់​មាន​បុត្រា​១​នាម​ជា​មភីបូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​៥​ឆ្នាំ ក្នុង​ខណ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​សូល នឹង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។


នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា​ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណា‌ថាន