រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
២ សាំយូអែល 13:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយ២ឆ្នាំមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡំម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡំមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីរឆ្នាំក្រោយមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡុម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡុមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្ដេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្ដេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌឲ្យមកចូលរួមដែរ។ អាល់គីតាប ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញកូនទាំងអស់របស់ស្តេចទត ឲ្យមកចូលរួមដែរ។ |
រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបំរើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះសូមព្រះករុណា ព្រមទាំងពួកអ្នកបំរើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ
វាបានសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ នឹងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ទ្រង់ក៏សំឡាប់ចៀម គោ នឹងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច នឹងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
រីឯមេសា ជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន នឹងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល
ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប នឹងស្រុកវាល ក៏មានពួកអ្នកធ្វើចំការនឹងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ នឹងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម
រីឯនៅម៉ាអូន មានម្នាក់ជាអ្នកមានស្តុកស្តម្ភ ដែលទ្រព្យសម្បត្តិនៅឯកើមែល គាត់មានចៀម៣ពាន់ នឹងពពែ១ពាន់ នៅគ្រានោះគាត់កំពុងតែកាត់រោមចៀម នៅឯកើមែល
រីឯអ័ប៊ីកែល នាងក៏វិលទៅឯណាបាល ជាប្ដីវិញ ឃើញគាត់កំពុងតែលៀងលោមភ្ញៀវនៅក្នុងផ្ទះ ដូចជាការលៀងលោមនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះនាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិចឬច្រើនក្តី រហូតដល់ព្រឹកឡើង
ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកអ្នកគង្វាលចៀមរបស់លោក គេបាននៅជាមួយនឹងយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វី១នៅវេលាដែលគេនៅត្រង់កើមែលដែរ