Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប នឹង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការនឹង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ នឹង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ស្ដេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្ដេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្ដេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយជូរ​ថ្វាយ នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ខាង​វិស័យ​កសិកម្ម។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ស្តេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្តេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្តេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយ‌ជូរ​ជូន​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្តេច​ពេញ​ចិត្ត​ខាង​វិស័យ​កសិ‌កម្ម។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ដោយ​ពួក​អ្នក​ដែល​ចាត់​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


រីឯ​មេសា ជា​ស្តេច​សាសន៍​ម៉ូអាប់ ទ្រង់​ជា​អ្នក​មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​ឡើង​សួយ ជា​រោម​របស់​កូន​ចៀម​១​សែន នឹង​រោម​របស់​ចៀម​ឈ្មោល​១​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រាអែល


យ៉ូសា‌ផាត​ទ្រង់​បាន​ចំរើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ នឹង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា


ទ្រង់​មាន​ក្រសួង​ងារ​ការជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចំបាំង នឹង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡិម


មួយ​ទៀត អូសៀស​ទ្រង់​មាន​ពល‌ទ័ព សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ ដែល​យីអែល ជា​ស្មៀន នឹង​ម្អាសេយ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណានា ជា​មេ‌ទ័ព​របស់​ស្តេច


ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សំរាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ណាស់


បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង


នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ


គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល នឹង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន


ក្រុង​ម៉ាអូន​១ កើមែល​១ ស៊ីភ​១ យូថា​១


រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម