ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 1:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម្តេច​ក៏​ពួក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់ និង​អស់​ទាំង​គ្រឿង​សស្ត្រាវុធ ត្រូវ​វិនាស​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធ ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?

សូមមើលជំពូក

អាល់គីតាប

ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធ ក៏​ត្រូវ​វិនាស​អន្ត‌រាយ​អស់​ដូច្នេះ?

សូមមើលជំពូក



២ សាំ‌យូ‌អែល 1:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរី‌ល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះ‌ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ


ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណា‌ថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង


នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ នឹង​ទ័ព​សេះ របស់​ពួក​អ៊ីស្រាអែល​ហើយ


អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថនឹង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រាអែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក


ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង


គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។