Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណា‌ថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ម្តេច​ក៏​អ្នក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ចម្បាំង​ដូច្នេះ យ៉ូណា‌ថាន​ត្រូវ​គេ​សម្លាប់ នៅ​លើ​ទី​ខ្ពស់​របស់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្ដេច​យ៉ូណា‌ថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្តេច​យ៉ូណា‌ថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរី‌ល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះ‌ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ


ឱ​ពួក​កូន​ស្រី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​យំ​សោក​នឹង​សូល ដែល​ទ្រង់​បាន​ចាត់‌ចែង ឲ្យ​ឯង​ស្លៀក‌ពាក់ ដោយ​សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សំលៀក‌បំពាក់​ឲ្យ​ឯង​ដោយ​គ្រឿង​មាស


ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប


គឺ​មាន​តែ​ពួក​សាប់‌យូល៉ូន​ទេ ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ នឹង​ពួក​ណែប‌ថាលី​ដែរ គេ​បាន​ចូល​ទៅ​ច្បាំង​នៅ​ទី​វាល​ខ្ពស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម