ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទោះ​បើ​មនុស្ស​ណា ឬ​បណ្តា​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ ដែល​ស្គាល់​សេចក្ដី​វេទនា នឹង​សេចក្ដី​ទុក​លំបាក នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ប្រទូល​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​មនុស្ស​ណា ឬ​បណ្ដា​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ស្គាល់​សេចក្ដី​វេទនា និង​សេចក្ដី​ទុក​លំបាក នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ​លើក​ដៃ​ប្រទូល​តម្រង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មាន​ទុក្ខ​ខ្លោច‌ផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​មាន​ទុក្ខ​ខ្លោច​ផ្សា និង​ឈឺ​ចុក​ចាប់ រួច​ទូរអា និង​អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ដំណាក់

សូមមើលជំពូក



២ របា‌ក្សត្រ 6:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ‌សិន​ជា​មាន​សេចក្ដី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​នឹង​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ទ្រង់ (ដ្បិត​ព្រះ‌នាម​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​សេចក្ដី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង


បើ​កាល​ណា​កើត​មាន​អំណត់​នៅ​ក្នុង​ស្រុក ឬ​បើ​មាន​អន្តរាយ​ស្កក​ស្រូវ ក្រា‌ចាប់ កណ្តូបឬ​ដង្កូវ​ស៊ី បើ​ពួក​ខ្មាំង​សត្រូវ​លុក‌លុយ​មក​ក្នុង​ស្រុក​ឡោម‌ព័ទ្ធ​ទី​ក្រុង ឬ​កើត​មាន​សេចក្ដី​វេទនា​ណា ឬ​ជំងឺ​ណា​ក៏​ដោយ


នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​អត់​ទោស ព្រម​ទាំង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ប្រព្រឹត្ត​របស់​គេ តាម​តែ​ទ្រង់​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ទ្រង់​តែ​មួយ​ដែល​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់)


ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។


វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តប អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក ក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ


ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម