រីឯសសរលង្ហិន នឹងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
២ របាក្សត្រ 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំ១០ហត្ថពីមាត់ខាងទៅម្ខាង ហើយកំពស់៥ហត្ថ យកខ្សែវាស់ជុំវិញត្រូវជា៣០ហត្ថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទ្រង់ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំដប់ហត្ថពីមាត់ខាងទៅម្ខាង ហើយកម្ពស់ប្រាំហត្ថ យកខ្សែវាស់ជុំវិញត្រូវជាសាមសិបហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកម្ពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ អាល់គីតាប ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ |
រីឯសសរលង្ហិន នឹងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
ហើយពីក្រុងបេថាស នឹងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ នឹងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំ១០ ក្នុង១ហត្ថនៅព័ទ្ធជុំវិញ បានសិតជា២ជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះតែម្តង
គាត់ធ្វើប្រដាប់ទាំងប៉ុន្មានសំរាប់អាសនា គឺជាប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានដែរ នោះសុទ្ធតែធ្វើពីលង្ហិនទាំងអស់
គាត់ក៏ធ្វើចានក្លាំពីលង្ហិន ព្រមទាំងជើងនៃចានក្លាំដែរ គឺធ្វើពីកញ្ចក់របស់ស្រីៗដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសំរាប់ពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជំរះអំពើបាប នឹងសេចក្ដីសៅហ្មង
នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ
ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម