Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន និង​ជើង​ទ្រ​ចាន​ក្លាំ​នោះ​ពី​លង្ហិន គឺ​ធ្វើ​ពី​កញ្ចក់​របស់​ពួក​ស្ត្រី​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួប‌ជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គាត់​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួប​ជុំ​គ្នា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ធ្វើ​ចាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ


ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ


ទូលបង្គំ​នឹង​លា​ដៃ ជា​សំគាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​នៃ​អាសនា​នោះ ចាន​ក្លាំ នឹង​ជើង​នៃ​ចាន​នោះ


គាត់​ប្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាសនា សំរាប់​នឹង​សែង​ទៅ​ឯ​អាសនា​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។


ហើយ​ត្រូវ​ដាក់​ចាន​ក្លាំ នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ នឹង​អាសនា​នោះ រួច​ដាក់​ទឹក​ចុះ​ក្នុង​ចាន​ក្លាំ​ផង


មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ


កញ្ចក់ អាវ​សារូ មួក នឹង​ក្រមា​របស់​គេ​ចេញ


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សំរាប់​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជំរះ​អំពើ​បាប នឹង​សេចក្ដី​សៅ‌ហ្មង


ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ


នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​ណា​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ


ឯ​ពេត្រុស គាត់​ឈរ​នៅ​ឯ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក


រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ នឹង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ


ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូប‌ម្ហា នឹង​គ្រឿង​ផឹក ហើយ​ការ​លាង​សំអាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង​វិញ។


កូន​តូចៗ​រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ


ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប


រីឯ​អេលី លោក​ចាស់​ណាស់​ហើយ លោក​ក៏​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ខ្លួន​បាន​ប្រព្រឹត្ត​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​អំពើ ដែល​គេ​តែង​ដេក​នឹង​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារនៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម