Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បន្ទាប់​មក ទ្រង់​ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​ដប់​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ យក​ខ្សែ​វាស់​ជុំ‌វិញ​ត្រូវ​ជា​សាមសិប​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​ឲ្យ​គេ​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំ‌វិញ​សាម‌សិប​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ឲ្យ​គេ​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំ‌វិញ​សាម‌សិប​ហត្ថ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សសរ​លង្ហិន និង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ី‌ឡូន


នៅ​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ ព្រះបាទ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។


នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​ដប់ ក្នុង​មួយ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ បាន​សិត​ជា​ពីរ​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ។


លោក​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាស‌នា មាន​ប្រដាប់​ដាក់​ផេះ ប៉ែល ផើង សម និង​ជើង‌ក្រាន គឺ​ប្រដាប់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


លោក​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន និង​ជើង​ទ្រ​ចាន​ក្លាំ​នោះ​ពី​លង្ហិន គឺ​ធ្វើ​ពី​កញ្ចក់​របស់​ពួក​ស្ត្រី​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សម្រាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជម្រះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង។


ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។


ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម