២ របាក្សត្រ 35:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេរេមា លោកលើកបទទំនួញទួញពីយ៉ូសៀស ហើយពួកចំរៀងប្រុសស្រីក៏ច្រៀងបទទំនួញពីយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ អាល់គីតាប លោកយេរេមាបានតែងបទទំនួញមួយ រំលឹកដល់ស្តេចយ៉ូសៀស។ អ្នកចំរៀងប្រុសស្រីនាំគ្នាច្រៀងទំនួញរំលឹកដល់ស្តេចយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។ |
ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី
រីឯដំណើរឯទៀត ពីយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា
ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ
សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង
អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ
នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន
កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង
ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ
ព្រះអម្ចាស់ជីវិតរបស់យើង គឺជាស្តេចដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ទ្រង់ត្រូវគេចាប់ក្នុងអង្គប់របស់គេ គឺពីទ្រង់ហើយ ដែលយើងបានថា យើងរាល់គ្នានឹងជ្រកក្រោមម្លប់របស់ទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ។
នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះអម្ចាស់ ទ្រង់មានបន្ទូលដូច្នេះថា មនុស្សនឹងទ្រហោយំនៅគ្រប់ទាំងផ្លូវធ្លា ហើយនៅគ្រប់ទាំងផ្លូវគេនឹងថា វរហើយ វរហើយ គេនឹងហៅពួកអ្នកស្រែចំការឲ្យមកសោយសោក ហើយពួកអ្នកដែលប្រសប់ទួញទំនួញឲ្យមកទ្រហោយំ
រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ នឹងមនុស្សសន្ធឹកកំពុងតែឆោឡោ
លុះគ្រប់កំណត់២ខែហើយ នោះនាងក៏ត្រឡប់មកឯឪពុកវិញ ហើយលោកបានធ្វើដល់នាង តាមបំណន់របស់ខ្លួនទៅ នាងឥតដែលបានស្គាល់បុរសណាឡើយ សេចក្ដីនោះឯងបានត្រឡប់ទៅជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ
គឺរាល់តែឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។