ទ្រង់មានបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
២ របាក្សត្រ 33:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះ ទ្រង់សង់កំផែង នៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកំពស់ឡើងជាច្រើន រួចទ្រង់ដំរូវឲ្យមានមេទ័ពនៅអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ទ្រង់សង់កំផែងនៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកម្ពស់ឡើងជាច្រើន រួចទ្រង់តម្រូវឲ្យមានមេទ័ពនៅតាមទីក្រុងមានបន្ទាយនៅស្រុកយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចបានសង់កំពែងពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ អាល់គីតាប បន្ទាប់មកស្តេចបានសង់កំពែង ពីក្រៅបុរីស្តេចទត គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្តេចបានសង់យ៉ាងខ្ពស់។ ស្តេចក៏បានតែងតាំងមេបញ្ជាការកងទ័ព នៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ |
ទ្រង់មានបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
ហើយសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ
គឺអ្នកទាំងនេះហើយ ដែលចាំទទួលបំរើស្តេច ពួកទាំងនេះក៏លើសពីពួក ដែលស្តេចបានដាក់ឲ្យនៅអស់ទាំងទីក្រុងមានបន្ទាយពេញក្នុងអាណាខែត្រយូដា។
គឺហេសេគានេះឯង ដែលបានទប់រន្ធទឹកខាងលើ នៃជ្រោះគីហុន បង្ហូរដំរង់ចុះមកដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចំរើនឡើង ក្នុងគ្រប់ការទាំងអស់
ទ្រង់មានព្រះទ័យក្លាឡើង ក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ នឹងខែលជាបរិបូរ
ហើយពីលើទ្វារអេប្រាអិម នឹងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល នឹងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
ឯទ្វារត្រីនោះ ពួកកូនចៅសេណាអាក៏សង់ គេបានដាក់ធ្នឹមឡើង ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ ហើយនឹងរនុកផង
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន